នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម សរ សុពុត្រា និងមន្រ្តីជំនាញពាក់ព័ន្ធដើម្បីពិនិត្យមើលទីតាំងក្នុងការរៀបចំកំទេចចោលនូវទំនិញគ្មានការទាមទារដែលខូចគុណភាពរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។